ព្រះត្រៃបិដក ភាគ ០២
[២៨៨] ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុក្កដទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិទុព្ភាសិតទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិថុល្លច្ច័យថាជាអាបត្តិសង្ឃាទិសេសទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ អ្នកចោទក៏បានឃើញ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុព្ភាសិតដែរ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេសទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាចិត្តិយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិត
ID: 636780019739639443
ទៅកាន់ទំព័រ៖