ព្រះត្រៃបិដក ភាគ ០២
ថាជាអាបត្តិបាដិទេសនីយទៅវិញ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុក្កដទៅវិញ បើឲ្យអ្នកដទៃចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨៩] អាបត្តិមិនមានដល់ភិក្ខុអ្នកចោទមានសេចក្តីសំគាល់ពិត ហើយចោទឯង ឬឲ្យអ្នកដទៃចោទ ដល់ភិក្ខុខូចស្មារតី ដល់ភិក្ខុអាទិកម្មិក។
សង្ឃាទិសេសទី៩ ចប់។
ID: 636780020116080975
ទៅកាន់ទំព័រ៖