ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​ណា​ឆាន់​ត្រី​និង​សាច់​ ​ភិក្ខុ​នោះ​ត្រូវទោស​។​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​កុំ​ទេវទត្ត​ ​ភិក្ខុ​ណា​ចង់​នៅ​ព្រៃ​ ​ភិក្ខុ​នោះ​ចូរ​នៅ​ចុះ​ ​ភិក្ខុ​ណា​ចង់​នៅ​ស្រុក​ ​ភិក្ខុ​នោះ​ចូរ​នៅ​ចុះ​ ​ភិក្ខុ​ណា​ចង់​ប្រព្រឹត្ត​បិណ្ឌបាត​ជាវ​ត្ត​ ​ភិក្ខុ​នោះ​ចូរ​ប្រព្រឹត្ត​ចុះ​ ​ភិក្ខុ​ណា​ត្រូវការ​ដោយ​កិច្ច​និមន្ត​ ​ភិក្ខុ​នោះ​ចូរ​ត្រេកអរ​ចុះ​ ​ភិក្ខុ​ណា​ចង់​ប្រើ​ប្រាស់​សម្ព​ត់​បង្សុកូល​ ​ភិក្ខុ​នោះ​ចូរ​ប្រើប្រាស់​ចុះ​ ​ភិក្ខុ​ណា​ចង់បាន​គហបតី​ចីវរ​ ​ភិក្ខុ​នោះ​ចូរ​ត្រេកអរ​នូវ​ចីវរ​នោះ​ចុះ​ ​នែ​ទេវទត្ត​ ​តថាគត​អនុញ្ញាត​សេនាសនៈ​ទៀប​គល់ឈើ​អស់​កាល៨ខែ​ ​អនុញ្ញាត​ត្រី​សាច់​ ​ដែល​បរិសុទ្ធ​ដោយ​ទីបំផុត៣ប្រការ​ ​គឺ​មិនបាន​ឃើញ​ ​មិនបាន​ឮ​ ​មិនបាន​រង្កៀស​ ​(​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​បាន​)​។​
 ​[​២៩២​]​ ​លំដាប់នោះ​ ​ទេវទត្ត​ភិក្ខុ​ព្រមទាំង​បរិសទ្យ​ត្រេកអរ​រីករាយ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនព្រម​អនុញ្ញាត​វត្ថុ៥ប្រការ​នេះ​ទេ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​បទ​ក្សិណ​ចៀសចេញ​ទៅ​។​ ​ទើប​ទេវទត្ត​ភិក្ខុ​ព្រមទាំង​បរិសទ្យ​ ​ចូល​ទៅ​ក្រុង​រាជគ្រឹះ​ ​ញុំាង​ជន​ឲ្យ​យល់​ដោយ​វត្ថុ៥ប្រការ​ ​ហើយ​ពោល​ថា​ ​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​បាន​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​ហើយ​ទូល​សូម​វត្ថុ៥ប្រការ​ថា​ ​បពិត្រ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មាន​ប្រក្រតី​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636780045513113602
ទៅកាន់ទំព័រ៖