ព្រះត្រៃបិដក ភាគ ០២

 ​[​២៩៥​]​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ឯទៀត​ ​(​ក្រៅពី​ភិក្ខុ​ដែល​បំបែក​សង្ឃ​នោះ​)​។​ ​ភិក្ខុ​ណា​បានឃើញ​ ​ឬ​បានឮ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​ដែល​បំបែក​សង្ឃ​នោះ​ថា​ ​លោកម្ចាស់​ ​កុំ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​ ​ឬ​ប្រកាន់​ផ្គង​ឡើង​នូវ​អធិករណៈ​ដែល​ដឹកនាំ​ឲ្យ​សង្ឃ​បែកគ្នា​ ​សូមឲ្យ​លោកម្ចាស់​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះ​សង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅជា​សុខសប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ពោល​ ​(​ហាម​)​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​ពោល​ ​(​ហាម​)​ ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ណាស់​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ហើយ​ ​មិន​ពោល​(​ហាម​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ ​ត្រូវតែ​ភិក្ខុ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636780047987525130
ទៅកាន់ទំព័រ៖