ព្រះត្រៃបិដក ភាគ ០២
កើតទៅជារោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥឡូវនេះ លោកមានសម្បុរ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកផូរផង់ឡើងវិញ លោកបានធ្វើថ្នាំអ្វី (ឆាន់) អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានធ្វើថ្នាំអ្វី (ឆាន់) ទេ តែខ្ញុំបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ លុះបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគគ្របសង្កត់ចិត្តខ្ញុំ ៗព្យាយាមបញ្ចេញទឹកអសុចិដោយដៃក្នុងកាលនោះ។ ទើបពួកភិក្ខុជាសំឡាញ់សួរថា ម្នាលអាវុសោសេយ្យសក លោកទទួលបរិភោគនូវរបស់ដែលគេឲ្យដោយសទ្ធា ដោយដៃណា លោកព្យាយាមបញ្ចេញទឹកអសុចិដោយដៃនោះឯង ឬអ្វី។ សេយ្យសកឆ្លើយថា ម្នាលអាវុសោទាំងឡាយ ពិតដូច្នោះឯង។ ភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោសត្មះតិះដៀលថា ហេតុអ្វីបានជាសេយ្យសកដ៏មានអាយុ ព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ)។ គ្រានោះ ពួកភិក្ខុទាំងនោះក៏តិះដៀលសេយ្យសកដ៏មានអាយុ ដោយអនេកបរិយាយ ហើយបានក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទើបព្រះដ៏មានព្រះភាគ អាស្រ័យហេតុនេះ
ID: 636779212356749784
ទៅកាន់ទំព័រ៖