ព្រះត្រៃបិដក ភាគ ០២
ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
[៣០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។ ពណ៌ខៀវឃ្លាតចេញវិញ។ ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស
ID: 636779244389801969
ទៅកាន់ទំព័រ៖