ព្រះត្រៃបិដក ភាគ ០២

(​ហាម​)​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​នេះ​ជាញ​ត្តិ​ ​(​វាចា​ប្រកាស​ដល់​សង្ឃ​)​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​។​ ​ភិក្ខុ​នោះ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​ព្រះសង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ដល់​ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូមឲ្យ​លោកម្ចាស់​អង្គ​នោះ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​។​ ​ភិក្ខុ​នោះ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​ព្រះសង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​ចេញ​។​ ​ការសូត្រ​ប្រាប់ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636780050151838922
ទៅកាន់ទំព័រ៖