ព្រះត្រៃបិដក ភាគ ០២

ដែល​សង្ឃ​ធ្វើ​ត្រូវ​តាម​ធម៌​ ​តែ​មិន​លះបង់​ ​(​គឺ​នៅ​ប្រកាន់​)​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ដែរ​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​សង្ឃ​ធ្វើ​ត្រូវ​តាម​ធម៌​ ​ថា​កម្ម​មិន​ត្រូវ​តាម​ធម៌​ ​មិន​លះបង់​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​សង្ឃ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ថា​កម្ម​ធ្វើ​ត្រូវ​តាម​ធម៌​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ដែរ​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​មិនមែន​ជា​ធម៌​ ​ថា​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៩៩​]​ ​អាបត្តិ​ ​មិន​មានដល់​ភិក្ខុ​ដែល​សង្ឃ​មិនទាន់​សូត្រ​ប្រកាសហាម​ ​ដល់​ភិក្ខុ​ដែល​បាន​លះបង់​ ​(​សង្ឃភេទ​កម្ម​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​អាទិកម្មិក​។​

​សង្ឃាទិសេស​ទី១០​ ​ចប់​។​

ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636780052233307975
ទៅកាន់ទំព័រ៖