ព្រះត្រៃបិដក ភាគ ០២

សង្ឃាទិសេស​ទី១១​


 ​[​៣០០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ឥស្សរិយយស​ ​ទ្រង់​ប្រថាប់​ក្នុង​វត្ត​វេឡុ​វន​ ​ជាទី​ដែល​ស្តេច​ប្រទាន​ចំណី​ដល់​សត្វ​កង្ហែន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ទេវទត្ត​ភិក្ខុ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ដើម្បី​បំបែក​ចក្រ​។​ ​ភិក្ខុ​ទាំងឡាយ​ពោល​យ៉ាងនេះ​ថា​ ​ទេវទត្ត​ជា​អ្នកពោល​ខុស​ធម៌​ ​ទេវទត្ត​ជា​អ្នកពោល​ខុសវិន័យ​ ​ទេវទត្ត​មិន​គួរបើ​នឹង​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ដើម្បី​បំបែក​ចក្រ​។​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​កោ​កាលិក​ភិក្ខុ​ ​កដ​មោរ​ក​តិ​ស្ស​ក​ភិក្ខុ​ ​ខណ្ឌ​ទេវី​បុត្ត​ភិក្ខុ​ ​និង​សមុទ្ទ​ទត្ត​ភិក្ខុ​ ​ក៏​ពោល​ពាក្យ​នេះ​នឹង​ពួក​ភិក្ខុ​ទាំងនោះ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​កុំ​ពោល​យ៉ាងហ្នឹង​ ​ទេវទត្ត​ពោល​ត្រូវ​តាម​ធម៌​ ​ទេវទត្ត​ពោល​ត្រូវ​តាម​វិន័យ​ ​ម្យ៉ាងទៀត​ ​ទេវទត្ត​កាន់​យក​សេចក្តី​ពេញចិត្ត​ ​និង​សេចក្តី​គាប់ចិត្ត​របស់​ពួក​យើង​ ​ហើយ​ទើប​ពោល​ ​លោក​ដឹង​ ​(​សេចក្តី​ពេញចិត្ត​ជាដើម​របស់​ពួក​យើង​)​ ​ទើប​ពោល​ ​អំពើ​ដែល​លោក​បាន​ធ្វើ​មកនេះ​ ​ក៏​សមគួរ​ដល់​យើង​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នក​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុ​ម្តេច​ហ្ន៎​ ​បាន​ជា​ភិក្ខុ​ទាំងឡាយ​ប្រព្រឹត្ត​តាម​ទេវទត្ត​ ​ជា​អ្នក​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ជា​អ្នកពោល​ប្រកាន់ពួក​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636780052742327089
ទៅកាន់ទំព័រ៖