ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​នេះ​ ​ជា​អ្នកពោល​ត្រូវ​តាម​វិន័យ​ផង​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​នេះ​កាន់​យក​សេចក្តី​ពេញចិត្ត​ ​និង​សេចក្តី​គាប់ចិត្ត​របស់​ពួក​យើង​ ​ទើប​ពោល​ ​លោក​ដឹងសេចក្តី​ពេញចិត្ត​ជាដើម​របស់​ពួក​យើង​ ​ទើប​ពោល​ ​អំពើ​នេះ​ក៏​គាប់ចិត្ត​ ​ដល់​យើង​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ត្រូវតែ​ភិក្ខុ​ទាំងឡាយ​ ​(​ដែល​បរិសុទ្ធ​)​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​លោកម្ចាស់​ទាំងឡាយ​ ​លោក​កុំ​ពោល​យ៉ាងហ្នឹង​ ​ព្រោះ​ភិក្ខុ​នេះ​ ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​ធម៌​ផង​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​វិន័យ​ផង​ ​សូម​លោកម្ចាស់​ទាំងឡាយ​កុំ​គាប់ចិត្ត​នឹង​សង្ឃភេទ​ឡើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះ​ព្រះសង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅ​សប្បាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ពោល​ហាម​យ៉ាងនេះ​ ​ក៏​នៅ​ប្រកាន់​លទ្ធិ​យ៉ាងនោះ​ដដែល​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ​គំរប់​បីដង​ ​ដើម្បី​លះបង់​នូវ​កម្ម​នោះ​។​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ដល់​គំរប់​បីដង​ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​លះបង់​នូវ​រឿង​នោះ​ចេញ​ ​ការ​លះបង់​បាន​យ៉ាងនេះ​ ​ជាការល្អ​ណាស់​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636780053297028816
ទៅកាន់ទំព័រ៖