ព្រះត្រៃបិដក ភាគ ០២
។បេ។ (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ (ចក្កទាំងឡាយ បណ្ឌិតគប្បីដឹងដោយអាការយ៉ាងនេះ) ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ។ ពណ៌សឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
កុច្ឆិចក្ក ចប់។
[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ។
ID: 636779246361154724
ទៅកាន់ទំព័រ៖