ព្រះត្រៃបិដក ភាគ ០២

 [​៣០៤​]​ ​(​កាល​សង្ឃ​)​ ​សូត្រ​ញត្តិ​ចប់​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ពីរ​ដង​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ចប់​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​ឯ​អាបត្តិ​ទុក្កដ​ដែល​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​ក្តី​ ​និង​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ភិក្ខុ​ទាំងនោះ​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ដង​ក្តី​ ​ក៏​តែង​រំងាប់​ទៅ​ឯង​។​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាមប្រាម​ភិក្ខុ​ពីរ​ ​(​ឬ​)​ ​បី​អង្គ​ក្នុង​ទី​ជាមួយគ្នា​បាន​ ​បើ​ភិក្ខុ​ច្រើនជាង​ចំនួន​នោះ​ឡើង​ទៅ​ ​សង្ឃ​មិន​គប្បី​សូត្រ​ទេ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ពិស្តារ​ក្នុង​សិក្ខាបទ​ទី១ខាងដើម​រួចហើយ​។​
 ​[​៣០៥​]​ ​ភិក្ខុ​ទាំងឡាយ​ ​(​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​បំបែក​សង្ឃ​)​ ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​សង្ឃ​ធ្វើ​ត្រូវ​តាម​ធម៌​ថា​ ​កម្ម​ធ្វើ​ត្រូវ​តាម​ធម៌​ ​តែ​មិន​លះបង់​ចោល​ ​(​គឺ​នៅ​ប្រព្រឹត្ត​ដដែល​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​ដែល​ត្រូវ​តាម​ធម៌​ ​តែ​មិន​លះបង់​ចោល​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ដែរ​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សំគាល់​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636780056000673456
ទៅកាន់ទំព័រ៖