ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​នេះ​ជាញ​ត្តិ​ ​(​គឺ​វាចា​ប្រកាស​ឲ្យ​សង្ឃ​ដឹង​)​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​ចូរ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​ត្រឡប់ជា​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​មិនបាន​។​ ​ភិក្ខុ​នោះ​ ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​ព្រះសង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​ ​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​ចូរ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​នៅ​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​មិនបាន​។​ ​ភិក្ខុ​នោះ​ ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​ព្រះសង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ភិក្ខុ​មានឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636780058849956426
ទៅកាន់ទំព័រ៖