ព្រះត្រៃបិដក ភាគ ០២
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី១ ចប់។
[៣២] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា។
ID: 636779247041503638
ទៅកាន់ទំព័រ៖