ព្រះត្រៃបិដក ភាគ ០២
មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មប្រកបដោយធម៌ថា កម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដដែរ។
[៣១៣] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុលះបង់ស្រឡះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេសទី១២ ចប់។
ID: 636780086328258095
ទៅកាន់ទំព័រ៖