ព្រះត្រៃបិដក ភាគ ០២
អស្សជិភិក្ខុនិងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាប់រំលេចទងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើដែលដោតជាចង្កោមទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះឆាន់ (ភោជន) ក្នុងភាជន៍មួយជាមួយនឹងស្រីត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹក (ទឹក)ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនឹងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ
ID: 636780087159555642
ទៅកាន់ទំព័រ៖