ព្រះត្រៃបិដក ភាគ ០២

ដោយលំដាប់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​វត្ត​ជេតពន​ជា​របស់​អនាថបិណ្ឌិក​គហបតី​ ​ទៀប​ក្រុង​សាវត្ថី​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
 ​[​៣១៦​]​ ​ព្រះពុទ្ធ​ទាំងឡាយ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​តែ​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ភិក្ខុ​ជា​អាគន្តុក​ទាំងឡាយ​យ៉ាងនេះ​។​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​យ៉ាងនេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​សរីរយន្ត​អ្នក​ល្មម​អត់ធន់​បាន​ឬទេ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ឬទេ​(​១​)​ ​អ្នក​មកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​មិនសូវ​នឿយហត់​ទេ​ឬ​ ​ម្យ៉ាងទៀត​ ​អ្នក​ទើបនឹង​មក​ពីទី​ណា​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សរីរយន្ត​ខ្ញុំ​ព្រះអង្គ​ល្មម​អត់ធន់​បាន​ ​ខ្ញុំ​ព្រះអង្គ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ម្យ៉ាងទៀត​ខ្ញុំ​ព្រះអង្គ​មកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​មិនសូវ​នឿយហត់​ទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​នៅចាំ​វស្សា​ក្នុង​ដែន​កាសី​នេះ​ ​ហើយ​មកកាន់​ក្រុង​សាវត្ថី​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ដើរទៅ​ត្រង់​កិ​ដា​គិរិ​ជនបទ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​គ្រានោះ​ ​ខ្ញុំ​ព្រះអង្គ​ស្លៀក​ស្បង់​ ​ហើយ​ប្រដាប់​បាត្រ​និង​ចីវរ​ ​ចូល​ទៅកាន់​កិ​ដា​គិរិ​ជនបទ​ ​ដើម្បី​បិណ្ឌបាត​ក្នុង​ពេលព្រឹក​ព្រហាម​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​
​(​១​)​ ​សួរ​សេចក្តី​សុខទុក្ខ​ ​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636780089344330604
ទៅកាន់ទំព័រ៖