ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌ខៀវ​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌លឿង​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ដំណើរ​នៃ​បិដ្ឋិ​ចក្ក​ទី២​ ​ចប់​។​


 [​៣៣​]​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌ស​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌ក្រហម​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ ​ពណ៌​ដូច​ទឹក​ ​ពណ៌​ដូច​ប្រេង​ ​ពណ៌​ដូច​ទឹកដោះស្រស់​ ​ពណ៌​ដូច​ទឹកដោះជូរ​ ​ពណ៌​ដូច​ទឹកដោះថ្លា​ ​ពណ៌ខៀវ​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌លឿង​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌ក្រហម​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

ដំណើរ​នៃ​បិដ្ឋិ​ចក្ក​ទី៣​ ​ចប់​។​


 [​៣៤​]​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌ស​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹក​ ​ពណ៌​ដូច​ប្រេង​ ​ពណ៌​ដូច​ទឹកដោះស្រស់​ ​ពណ៌​ដូច​ទឹកដោះជូរ​ ​ពណ៌​ដូច​ទឹកដោះថ្លា​ ​ពណ៌ខៀវ​ ​ពណ៌លឿង​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌ក្រហម​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌ស​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

ដំណើរ​នៃ​បិដ្ឋិ​ចក្ក​ទី៤​ ​ចប់​។

ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636779248094803883
ទៅកាន់ទំព័រ៖