ព្រះត្រៃបិដក ភាគ ០២

សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​កាលមុន​ ​មនុស្ស​ទាំងឡាយ​ណា​ធ្លាប់​មាន​សទ្ធា​ជ្រះថ្លា​ហើយ​ ​ឥឡូវនេះ​មនុស្ស​អម្បាល​នោះ​ ​មិន​មាន​សទ្ធា​ ​មិន​ជ្រះថ្លា​ទេ​ ​ទាន​ទាំងឡាយ​ណា​ ​ដែល​ទាយក​ធ្លាប់​ឲ្យ​ដល់​សង្ឃ​ក្នុង​កាលមុន​ ​ឥឡូវនេះ​ ​ទាន​ទាំងនោះ​ ​គេ​ឈប់​ឲ្យហើយ​ ​ភិក្ខុ​ទាំងឡាយ​មាន​សីល​បរិសុទ្ធ​ស្អាត​ ​ចៀសចេញ​ទៅ​ ​ចំណែក​ពួក​ភិក្ខុ​លាមក​ក៏​នៅ​ ​(​ក្នុង​ទីនោះ​)​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាត់​ពួក​ភិក្ខុ​ ​(​ពីសំណាក់​ព្រះអង្គ​)​ ​ទៅ​កិ​ដា​គិរិ​ជនបទ​ ​ប្រយោជន៍ឲ្យ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​បាន​រៀបរយ​ល្អ​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ទើបនឹង​មក​ពី​កិ​ដា​គិរិ​ជនបទ​នោះ​។​
 ​[​៣១៧​]​ ​ព្រោះហេតុនេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​បញ្ជាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ពីរ​រូប​ឈ្មោះ​អស្ស​ជិ​និង​បុន​ព្វ​សុក​ជា​ចៅអាវាស​ ​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​ ​ភិក្ខុ​ពីរ​រូប​នោះ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ដាំ​កូនឈើ​ផ្កា​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636780090044570655
ទៅកាន់ទំព័រ៖