ព្រះត្រៃបិដក ភាគ ០២
ធ្វើផ្កាឈើចាក់រំលេចទង
(១) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់
(២) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាល ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារផ្សេងទៀត មនុស្សទាំងឡាយណា ធ្លាប់មានសទ្ធាជ្រះថ្លាហើយក្នុងកាលមុន ឥឡូវនេះមនុស្សទាំងឡាយនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណាដែលទាយកគេធ្លាប់ប្រគេនដល់សង្ឃក្នុងកាលមុន ឥឡូវនេះទានទាំងនោះ គេឈប់ឲ្យអស់ហើយ ភិក្ខុទាំងឡាយមានសីលស្អាតបរិសុទ្ធចៀសចេញទៅ ចំណែកខាងពួកភិក្ខុលាមកក៏នៅក្នុងទីនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ រឿងនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ម្តេចឡើយ ពួកមោឃបុរសនោះប្រព្រឹត្តអនាចារមានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ
(១) តាមក្នុងអដ្ឋកថា គួរប្រែថា ក្បាច់ក្បូរផ្កាដែលគេធ្វើឲ្យដូចជាវល្ល៍ដែលមានផ្កា ។ (២) ក្នុងអដ្ឋកថា ថាផ្កាកម្រងដែលគេដោតដោយម្ជុល ឬកន្លះ ។
ID: 636780090499456673
ទៅកាន់ទំព័រ៖