ព្រះត្រៃបិដក ភាគ ០២

ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​ចាក់​រំលេច​ទង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​នាំ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​ដើម្បី​ស្រី​នៃ​ត្រកូល​ទាំងឡាយ​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ ​នាំ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ទៅ​ឲ្យ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កា​ចាក់​រំលេច​ទង​ទៅ​ឲ្យ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កា​សម្រាប់​ប្រដាប់​ក្បាល​ទៅ​ឲ្យ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កា​សម្រាប់​ប្រដាប់​ត្រចៀក​ទៅ​ឲ្យ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាកម្រង​ប្រដាប់​ទ្រូង​ទៅ​ឲ្យ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​ភិក្ខុ​អម្បាល​នោះ​ ​ឆាន់​ក្នុង​ភាជន៍​មួយ​ជាមួយនឹង​ពួក​ស្រី​នៃ​ត្រកូល​ ​ពួក​ធីតា​នៃ​ត្រកូល​ ​ពួក​កុមារី​នៃ​ត្រកូល​ ​ពួក​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ពួក​ទាសី​នៃ​ត្រកូល​ខ្លះ​ ​ផឹក​ ​ក្នុង​ផ្តិល​ជាមួយគ្នា​ខ្លះ​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636780090742640583
ទៅកាន់ទំព័រ៖