ព្រះត្រៃបិដក ភាគ ០២

អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​គ្រែ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ជាមួយគ្នា​ខ្លះ​ ​ដេក​ដណ្តប់​ជាមួយគ្នា​ខ្លះ​ ​មាន​គ្រឿង​កម្រាល​ ​និង​ដេក​ដណ្តប់​ជាមួយគ្នា​ខ្លះ​ ​ស៊ី​ខុសពេល​ខ្លះ​ ​ផឹកទឹក​ស្រវឹង​ខ្លះ​ ​ទ្រទ្រង់​ផ្កាកម្រង​គ្រឿងក្រអូប​និង​គ្រឿង​លាប​ខ្លះ​ ​រាំ​ខ្លះ​ ​ច្រៀង​ខ្លះ​ ​ប្រគំ​ខ្លះ​ ​កែក្រាយ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​ប្រគំ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​ប្រគំ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​ប្រគំ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​ប្រគំ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​កែក្រាយ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​កែក្រាយ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​កែក្រាយ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​កែក្រាយ​ខ្លះ​ ​លេង​បាស្កា​មាន​ក្រឡា៨ខ្លះ​ ​លេង​បាស្កា​មាន​ក្រឡា១០ខ្លះ​ ​លេង​បាស្កា​ក្នុង​អាកាស​ខ្លះ​ ​លេង​ផ្លូវវាង​ដែល​ខ្លួន​គួរ​វាង​(​១​)​ ​ខ្លះ​ ​លេង​ផ្ទាត់​គ្រាប់​ ​មាន​ក្រួស​ជាដើម​ខ្លះ​ ​លេង​បាស្កា​ក្នុង​លាន​សម្រាប់​លេង​ខ្លះ​ ​លេង​ហ៊ឹង​ខ្លះ​ ​លេង​រលាស់​ទឹក​លាក់​ឲ្យ​ទាយ​រូប​ខ្លះ​ ​
​(​១​)​ ​ប្រហែលជា​លេង​ ​បិទមុខ​ ​បិទពួន​ ​។​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636780091115081885
ទៅកាន់ទំព័រ៖