ព្រះត្រៃបិដក ភាគ ០២

រួច​ទ្រង់​ហៅ​ព្រះ​សារីបុត្តត្ថេរ​ ​និង​ព្រះ​មោគ្គល្លាន​ត្ថេ​រម​ក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​អ្នក​ទាំងឡាយ​ចូរ​ទៅកាន់​កិ​ដា​គិរិ​ជនបទ​ ​លុះ​ទៅ​ហើយ​ ​ចូរ​ធ្វើ​បព្វាជនីយ​កម្ម​(​១​)​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ចេញពី​កិ​ដា​គិរិ​ជនបទ​ ​(​ព្រោះ​)​ ​ភិក្ខុ​អម្បាល​នោះ​ ​ជាស​ទ្ធិ​វិហារិក​របស់​អ្នក​ទាំងឡាយ​។​ ​ព្រះ​សារីបុត្តត្ថេរ​ ​និង​ព្រះ​មោគ្គល្លាន​ត្ថេ​រក្រា​បទូល​សួរ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នឹង​ធ្វើ​បព្វាជនីយ​កម្ម​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ចេញពី​កិ​ដា​គិរិ​ជនបទ​ដូចម្តេច​បាន​ ​(​ព្រោះ​)​ ​ភិក្ខុ​ទាំងនោះ​ជា​មនុស្ស​កាច​អាក្រក់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​និង​មោគ្គល្លាន​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅជាមួយ​នឹង​ភិក្ខុ​ជាច្រើន​រូប​។​ ​ព្រះ​សារីបុត្តត្ថេរ​ ​និង​ព្រះ​មោគ្គល្លាន​ត្ថេ​រ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឆ្លើយ​ថា​ ​យ៉ាងហ្នឹងហើយ​ព្រះអង្គ​។​
 ​[​៣១៩​]​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​ធ្វើ​យ៉ាងនេះ​គឺ​ ​ដម្បូង​ពួក​អ្នក​ត្រូវ​ដាស់តឿន​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​និង​បុន​ព្វ​សុក​សិន​ ​លុះ​ដាស់តឿន​ហើយ​ ​គួរឲ្យ​រលឹក​ ​លុះ​ឲ្យ​រលឹក​ហើយ​ ​គួរ​លើក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ឡើង​ហើយ​ ​ភិក្ខុ​ដែល​ឆ្លាស​អង់អាច​ ​គួរឲ្យ​សង្ឃ​ដឹង​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​ ​
​(​១​)​ ​ការ​បណ្តេញ​ភិក្ខុ​អលជ្ជី​ ​មិន​ប្រព្រឹត្ត​តាម​ធម៌​វិន័យ​ឲ្យ​ចេញពី​ទីកន្លែង​ ​។​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636780092145480821
ទៅកាន់ទំព័រ៖