ព្រះត្រៃបិដក ភាគ ០២

។​បេ​។​ ​ភិក្ខុ​ទាំងនោះ​សឹក​ទៅ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​ទាំងឡាយ​នេះ​ ​មិន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ចូល​ទៅ​ជិត​អាស្រ័យ​ស្រុក​ ​ឬ​និគម​ ​កន្លែងណា​មួយ​ ​ហើយ​នៅ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​មាន​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​។​ ​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​ភិក្ខុ​នោះ​ឯង​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​ដែល​ភិក្ខុ​នោះ​ទ្រុស្ត​ហើយ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​។​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ត្រូវ​និយាយ​ស្តី​ឲ្យ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​មាន​សេចក្តី​ប្រព្រឹត្ត​អាក្រក់​ ​សេចក្តី​ប្រព្រឹត្ត​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​នោះ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចៀសចេញ​ពី​អាវាស​នេះ​ទៅ​ ​លោក​មិន​គួរ​នៅក្នុង​ទីនេះ​ទេ​។​ ​ភិក្ខុ​នោះ​ ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ​ ​ត្រឡប់​ថា​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាងនេះ​វិញ​ថា​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ស្រឡាញ់​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ខឹង​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ល្ងង់​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ខ្លាច​ផង
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636780093654367124
ទៅកាន់ទំព័រ៖