ព្រះត្រៃបិដក ភាគ ០២

(​ព្រោះ​)​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បណ្តេញ​ភិក្ខុ​ពួក​ខ្លះ​ ​មិន​បណ្តេញ​ភិក្ខុ​ពួក​ខ្លះ​ដោយ​អាបត្តិ​ដូចគ្នា​ទេ​។​ ​ភិក្ខុ​នោះ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ចូរ​កុំ​និយាយ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​សេចក្តី​ស្រឡាញ់​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​សេចក្តី​ស្អប់​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​សេចក្តី​ល្ងង់​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​សេចក្តី​ខ្លាច​ ​លោក​ដ៏​មាន​អាយុ​ឯង​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​មាន​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​ ​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​សោត​ ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចៀសចេញ​ចាក​អាវាស​នេះ​ទៅ​ ​លោក​កុំ​នៅក្នុង​អាវាស​នេះ​។​ ​ភិក្ខុ​នោះ​ ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ​ ​នៅតែ​ប្រកាន់​លទ្ធិ​យ៉ាងនេះ​ដដែល​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ប្រកាសហាម​ ​ដើម្បីឲ្យ​លះបង់​អំពើអាក្រក់​នោះ​កំណត់​បីដង​។​ ​ភិក្ខុ​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​កំណត់​បីដង​ ​លះ​អំពើអាក្រក់​នោះ​បាន​ ​សេចក្តី​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636780093919482288
ទៅកាន់ទំព័រ៖