ព្រះត្រៃបិដក ភាគ ០២

 [​៣២២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ ​(​ចូល​ទៅ​ជិត​អាស្រ័យ​នៅ​)​ ​ស្រុក​ ​ឬ​និគម​ ​កន្លែងណា​មួយ​ ​សេចក្តី​ថា​ ​ស្រុក​ក្តី​ ​និគម​ក្តី​ ​នគរ​ក្តី​ ​ក៏​គឺ​ស្រុក​ ​គឺ​និគម​ហ្នឹងឯង​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​ជិត​អាស្រ័យ​នៅ​ ​(​គឺ​ភិក្ខុ​ចូល​ទៅ​ជិត​អាស្រ័យ​នៅក្នុង​ស្រុក​និគម​ណា​)​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​បច្ចយ​ភេសជ្ជ​បរិក្ខារ​ជាប់​ចំពោះ​មាននៅ​ហើយ​ ​ក្នុង​ស្រុក​ ​និង​និគម​នោះ​។​ ​ត្រកូល៤ពួក​ ​គឺ​ ​ត្រកូល​ក្សត្រ​ ​ត្រកូល​ព្រាហ្មណ៍​ ​ត្រកូល​អ្នក​ឈ្មួញ​ ​(​ត្រកូល​អ្នករក​ស៊ី​ធម្មតា​)​ ​ត្រកូល​អ្នក​គ្រួ​ ​(​អ្នកស៊ីឈ្នួល​)​ ​ហៅថា​ ​ត្រកូល​។​ ​ពាក្យ​ថា​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​គឺ​ភិក្ខុ​ទ្រុស្ត​ត្រកូល​ទាំងឡាយ​ដោយ​ ​(​ឲ្យ​)​ ​ផ្កា​ខ្លះ​ ​(​ឲ្យ​)​ផ្លែ​ខ្លះ​ ​(​ឲ្យ​)​គ្រឿង​លំអិត​សម្រាប់​ងូត​ខ្លះ​ ​(​ឲ្យ​)​ដីស្អិត​ខ្លះ​ ​(​ឲ្យ​)​ឈើស្ទន់​ខ្លះ​ ​(​ឲ្យ​)​ឫស្សី​ខ្លះ​ ​ដោយ​កិរិយា​ធ្វើ​ពេទ្យ​ខ្លះ​ ​ដោយ​ការបម្រើ​ដោយ​ស្មង​ខ្លះ​។​ ​ពាក្យ​ថា​ ​មាន​សេចក្តី​ប្រព្រឹត្ត​អាក្រក់​ ​គឺ​ភិក្ខុ​ដាំ​កូនឈើ​ផ្កា​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​។​ ​
 ​[​៣២៣​]​ ​ពាក្យ​ថា​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​គឺ​អ្នកណា​នៅក្នុង​ទី​ចំពោះមុខ​ ​អ្នកនោះ​ឃើញ​ ​អ្នកណា​នៅក្នុង​ទី​កំបាំងមុខ​ ​អ្នកនោះ​ឮ​។​ ​ពាក្យ​ថា​ ​ត្រកូល​ទាំងឡាយ​សោត​ ​ដែល​ភិក្ខុ​នោះ​ទ្រុស្ត​ហើយ​ ​គឺ​ពីមុន​ ​មនុស្ស​ទាំងឡាយ​មាន​សទ្ធា​ ​ឥឡូវនេះ​ជា​មនុស្ស​មិន​មាន​សទ្ធា​វិញ​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636780094388349105
ទៅកាន់ទំព័រ៖