ព្រះត្រៃបិដក ភាគ ០២

 [​៣២៥​]​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​ដែល​បាន​ធ្វើ​កម្ម​នោះ​។​ ​ពាក្យ​ថា​ ​គឺ​ភិក្ខុ​ទាំងឡាយ​ ​បាន​ដល់​ភិក្ខុ​ទាំងឡាយ​ឯទៀត​។​ ​ភិក្ខុ​ណា​ឃើញ​ ​ភិក្ខុ​ណា​ឮ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ត្រូវ​និយាយ​ប្រដៅ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​កុំ​និយាយ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​ឆន្ទាគតិ​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​ទោសាគតិ​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​មោហាគតិ​ ​ភិក្ខុ​ទាំងឡាយ​មិន​លុះ​ក្នុង​ភយាគតិ​ ​លោក​ដ៏​មាន​អាយុ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ ​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​សោត​ ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចៀសចេញ​ពី​អាវាស​នេះ​ទៅ​ ​លោក​មិន​គួរ​នៅក្នុង​អាវាស​នេះ​ទេ​។​ ​ភិក្ខុ​ទ្រុស្ត​ត្រកូល​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​ប្រដៅ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​(​កម្ម​នោះ​)​ ​បាន​ ​ការ​លះ​បាន​នេះ​ ​ជាការល្អ​ ​បើ​ភិក្ខុ​នោះ​មិន​លះបង់​ទេ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ភិក្ខុ​ឮ​ហើយ​ ​មិន​និយាយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ ​(​ទ្រុស្ត​ត្រកូល​)​ ​នោះ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ទាញ​មកកាន់​ទី​កណ្តាល​សង្ឃ​ ​ហើយ​និយាយ​ប្រដៅ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​ពោល​ពាក្យ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​មិនមែន​លុះ​ក្នុង​ឆន្ទាគតិ​ទេ
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636780095462140523
ទៅកាន់ទំព័រ៖