ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​ទាំងឡាយ​មិនមែន​លុះ​ក្នុង​ទោសាគតិ​ទេ​ ​ភិក្ខុ​ទាំងឡាយ​មិនមែន​លុះ​ក្នុង​មោហាគតិ​ទេ​ ​ភិក្ខុ​ទាំងឡាយ​មិនមែន​លុះ​ក្នុង​ភយាគតិ​ទេ​ ​លោក​ដ៏​មាន​អាយុ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ ​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​សោត​ ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចៀសចេញ​ពី​អាវាស​នេះ​ទៅ​ ​លោក​មិន​គួរ​នៅក្នុង​អាវាស​នេះ​ទេ​។​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​ប្រដៅ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​ភិក្ខុ​នោះ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣២៦​]​ ​ភិក្ខុ​នោះ​ ​សង្ឃ​ត្រូវ​សូត្រ​ប្រកាសហាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​សង្ឃ​ត្រូវ​សូត្រ​ប្រកាសហាម​យ៉ាងនេះ​។​ ​ភិក្ខុ​ដ៏​ឆ្លាស​អង់អាច​ ​ត្រូវ​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​សូម​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ត្រឡប់ជា​បន្ទោស​ភិក្ខុសង្ឃ​ថា​ ​ភិក្ខុសង្ឃ​លុះ​ក្នុង​ឆន្ទាគតិ​ ​លុះ​ក្នុង​ទោសាគតិ​ ​លុះ​ក្នុង​មោហាគតិ​ ​លុះ​ក្នុង​ភយាគតិ​។​ ​ភិក្ខុ​ ​(​អ្នក​ទ្រុស្ត​ត្រកូល​)​ ​នោះ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636780096187662020
ទៅកាន់ទំព័រ៖