ព្រះត្រៃបិដក ភាគ ០២
មិនលះបង់វត្ថុនោះ។ បើកម្មរបស់សង្ឃមានកាលដ៏គួរដល់ហើយ សង្ឃគប្បីសូត្រប្រកាសហាមភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ នេះញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងសេចក្តីស្រឡាញ់ លុះក្នុងសេចក្តីស្អប់ លុះក្នុងសេចក្តីល្ងង់ លុះក្នុងសេចក្តីខ្លាច។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម)
ID: 636780097136126269
ទៅកាន់ទំព័រ៖