ព្រះត្រៃបិដក ភាគ ០២

ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ហើយ​។​ ​សម​នុ​ភា​សន​កម្ម​នោះ​ ​សមគួរ​ដល់​សង្ឃ​ហើយ​ ​ហេតុ​នោះ​ ​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៣២៧​]​ ​(​កាល​សង្ឃ​)​ ​សូត្រ​ញត្តិ​ចប់​ ​(​ភិក្ខុ​អ្នក​ទ្រុស្ត​ត្រកូល​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ចប់​ជា​គំរប់​ពីរ​ដង​ ​(​ភិក្ខុ​អ្នក​ទ្រុស្ត​ត្រកូល​នោះ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ចប់​ ​(​ភិក្ខុ​អ្នក​ទ្រុស្ត​ត្រកូល​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​ឯ​អាបត្តិ​ទុក្កដ​ដែល​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​ក្តី​ ​និង​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ជា​គំរប់​ពីរ​ដង​ក្តី​ ​ក៏​តែង​រំងាប់​ទៅ​ឯង​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​គឺ​សង្ឃ​(​១​)​ ​ពិត​ ​ទើប​ឲ្យ​បរិវាស​ដើម្បី​អាបត្តិ​នោះ​បាន​រើចេញ​ចាក​អាបត្តិ​ខាងដើម​ ​ឲ្យ​នូវ​មានត្ត​ ​សូត្រ​អព្ភាន​ ​(​រាប់​ភិក្ខុ​នោះ​ចូលពួក​កង​)​គណៈ​(​២​)​ ​ឲ្យ​មិនបាន​ ​បុគ្គល​(​៣​)​ ​ម្នាក់​ឲ្យ​មិនបាន​ ​ហេតុ​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​សង្ឃាទិសេស​។​ ​នាម​កម្ម​(​៤​)​ ​ជា​ឈ្មោះ​ពួក​អាបត្តិ​នោះ​ឯង​ ​ហេតុ​នោះ​ ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​សង្ឃាទិសេស​។​ ​
​(​១​)​ ​ភិក្ខុ៤រូប​ឡើង​ទៅ​ ​ហៅថា​សង្ឃ​ ​។​ ​(​២​)​ ​ភិក្ខុ​ពីរ​រូប​ ​ឬ​បី​រូប​ ​ហៅថា​គណៈ​ ​។​ ​(​៣​)​ ​សំដៅយក​ភិក្ខុ​តែមួយ​រូប​ ​។​ ​(​៤​)​ ​ពួក​អាបត្តិ​ទាំង១៣សិក្ខាបទ​ ​តាំង​អំ​ពី​សញ្ចេ​ត​និក​សិក្ខាបទ​ ​រហូតដល់​កុល​ទូ​សក​សិក្ខាបទ​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ឈ្មោះថា​ ​សង្ឃាទិសេស​ ​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636780097708489007
ទៅកាន់ទំព័រ៖