ព្រះត្រៃបិដក ភាគ ០២
បណ្តាអាបត្តិទាំង១៣ បើភិក្ខុណាត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាសអស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវប្រព្រឹត្តភិក្ខុមានត្
ត(១) អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បីឲ្យអព្ភាន
(២) កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្មដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុងកម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុងរឿងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
សង្ឃាទិសេសទាំង១៣ ចប់។
(១) កម្មជាគ្រឿងប្រព្រឹត្ត ដើម្បីឲ្យជាទីរាប់អានរបស់ភិក្ខុ ។ (២) កម្មដែលសង្ឃសូត្រប្រកាសហៅភិក្ខុដែលបានបរិវាសហើយនោះមកបញ្ចូលជាពួកវិញ ។
ID: 636780099117419593
ទៅកាន់ទំព័រ៖