ព្រះត្រៃបិដក ភាគ ០២

 [​៣៧​]​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ ​ពណ៌​ដូច​ទឹកដោះថ្លា​ ​ពណ៌ខៀវ​ ​ពណ៌លឿង​ ​ពណ៌ក្រហម​ ​ពណ៌ស​ ​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹក​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ដំណើរ​នៃ​បិដ្ឋិ​ចក្ក​ទី៧​ ​ចប់​។​


 [​៣៨​]​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះថ្លា​ ​ពណ៌ខៀវ​ ​ពណ៌លឿង​ ​ពណ៌ក្រហម​ ​ពណ៌ស​ ​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ ​ពណ៌​ដូច​ទឹក​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​បញ្ចេញ​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង​ ​ក៏​ព្យាយាម​ ​(​បែរជា​)​ ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់​ឃ្លាត​ចេញ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ដំណើរ​នៃ​បិដ្ឋិ​ចក្ក​ទី៨​ ​ចប់​។​

ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636779249678284453
ទៅកាន់ទំព័រ៖