ព្រះត្រៃបិដក ភាគ ០២
អនិយតកណ្ឌ
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយពីរ ឈ្មោះអនិយតនេះ មកកាន់ឧទ្ទេស។
អនិយតទី១
[៣៣១] សម័យនោះ ព្រះពុទ្ធដ៏មានបុញ្ញសិរី គង់នៅវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះ ឧទាយិដ៏មានអាយុ ជាភិក្ខុចូលទៅរកត្រកូល តែងចូលទៅរកត្រកូលទាំងឡាយជាច្រើនក្នុងក្រុងសាវត្ថី។ សម័យនោះ កុមារិកានៃត្រកូលជាឧបដ្ឋាកលោកឧទាយិដ៏មានអាយុ មាតាបិតាបានផ្សំឲ្យដល់កុមារម្នាក់នៃត្រកូល។ គ្រាក្រោយ ឧទាយិដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះទៅណាហើយ។ មនុស្សអម្បាលនោះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន កុមារិកានោះ យើងខ្ញុំឲ្យទៅកុមារនៃត្រកូលឯណោះហើយ។ ឯត្រកូលនោះឯង ក៏ជាឧបដ្ឋាកឧទាយិដ៏មានអាយុដែរ។ គ្រានោះឯង ឧទាយិដ៏មានអាយុ
ID: 636780100258944884
ទៅកាន់ទំព័រ៖