ព្រះត្រៃបិដក ភាគ ០២
ចូលទៅរកត្រកូលនោះ លុះចូលទៅហើយ ក៏សួរមនុស្សទាំងឡាយថា កុមារិកាឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា លោកម្ចាស់ចូររកមើលចុះ កុមារិកានោះនៅក្នុងបន្ទប់តូច។ ទើបឧទាយិដ៏មានអាយុ តែម្នាកឯង ចូលទៅរកកុមារិកានោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងកុមារិកាតែម្នាក់ឯងនោះ ហើយនិយាយគ្នាអស់កាលដ៏គួរ
(១) និងនិយាយធម៌អស់កាលដ៏គួរ
(២)។
[៣៣២] សម័យនោះឯង នាងវិសាខា ជាម្តាយនៃមិគារសេដ្ឋី នាងមានកូនច្រើន មានចៅច្រើន ទាំងកូនក៏មិនសូវមានរោគ ចៅក៏មិនសូវមានរោគ ជាស្រីមានមង្គលដ៏ប្រសើរ។ មនុស្សទាំងឡាយ កាលបើមានធ្វើទានធំ កាលបើមានអាវាហៈ និងវិវាហមង្គលជាដើម កាលបើមានមហោស្រព មានថ្ងៃចូលវស្សា និងចេញវស្សាជាដើម តែងឲ្យនាងវិសាខា
(១) ភិក្ខុអង្គុយជាមួយនឹងស្រីអស់ពេលដែលគ្មានអ្នកណាទៅមក ហើយនិយាយពាក្យស្និទ្ធស្នាលនឹងគ្នាថា សព្វថ្ងៃនាងឯងមិនអផ្សុកទេឬ នាងឯងមិនលំបាកចិត្តទេឬ នាងឯងមិនស្រេកឃ្លានទេឬ ដូច្នេះជាដើម ។ (២) ភិក្ខុអង្គុយជាមួយនឹងស្រីអស់ពេលដែលគ្មានអ្នកណាទៅមក ហើយនិយាយធម៌ប្រាប់ស្រីនោះថា នាងឯងត្រូវរក្សាឧបោសថសីល នាងឯងត្រូវឲ្យសលាកភត្តដូច្នេះជាដើម ។
ID: 636780101989853887
ទៅកាន់ទំព័រ៖