ព្រះត្រៃបិដក ភាគ ០២

រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ ​តែម្នាក់ឯង​ ​ទៅ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​ការដែល​អ្នកធ្វើ​នោះ​ ​មិន​ស្រួល​ ​មិនទំនង​។​បេ​។​ ​ម្នាល​មោឃបុរស​ ​ហេតុ​ដូចម្តេច​ក៏​អ្នកឯង​ ​តែម្នាក់ឯង​ ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ម្នាល​មោឃបុរស​ ​ការដែល​អ្នកធ្វើ​នោះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​តែម្នាក់ឯង​ ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​ ​មាន​ឧបាសិកា​ដែល​មាន​វាចា​គួរ​ជឿ​បាន​ ​ឃើញ​ភិក្ខុ​នោះ​ ​ហើយ​គប្បី​ចោទ​ដោយ​អាបត្តិ​បី​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​ ​(​នោះ​មែន​)​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​បី​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​ ​អាបត្តិ​បា​រាជិ​ក្តី​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636780102647661511
ទៅកាន់ទំព័រ៖