ព្រះត្រៃបិដក ភាគ ០២
ដោយសសរក្តី ដោយស៊ុមក្តី ដោយវត្ថុឯណានីមួយក្តី។ ពាក្យថា ល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុអាចសេពមេថុនធម្មបាន។ ពាក្យថា អង្គុយ គឺកាលបើមាតុគ្រាមអង្គុយហើយ ភិក្ខុទៅអង្គុយជិតក្តី ដេកជិតក្តី កាលបើភិក្ខុអង្គុយហើយ មាតុគ្រាមទៅអង្គុយជិតក្តី ដេកជិតក្តី អ្នកទាំងពីរអង្គុយក្តី អ្នកទាំងពីរដេកក្តី។
[៣៣៤] ស្រីដែលមានផលមកហើយ (សម្រេចសោតាបត្តិផល) ត្រាស់ដឹងសច្ចៈ៤ ស្គាល់សាសនាច្បាស់ ហៅថា មានវាចាគួរជឿបាន។ ស្រីដែលដល់ព្រះពុទ្ធជាទីរលឹក ដល់ព្រះធម៌ជាទីរលឹក ដល់ព្រះសង្ឃជាទីរលឹក ហៅថា ឧបាសិកា។ ពាក្យថា ឃើញ គឺមើលឃើញ។
[៣៣៥] ឧបាសិកានោះ ចោទដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី កាលភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះមែន) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិបីយ៉ាង ចំពោះអាបត្តិណាមួយ គឺ អាបត្តិបារាជិក្តី សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ម្យ៉ាងទៀតឧបាសិកាមានវាចាគួរជឿបាននោះ គប្បីចោទដោយអាបត្តិណា ភិក្ខុនោះ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះ។
ID: 636780103526221762
ទៅកាន់ទំព័រ៖