ព្រះត្រៃបិដក ភាគ ០២

ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​ដេក​មែន​ ​តែ​អាត្មា​មិន​សេព​មេថុនធម្ម​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​ដេក​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​មិន​ដេក​ទេ​ ​អាត្មា​គ្រាន់តែ​អង្គុយ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​អង្គុយ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​មិន​ដេក​ទេ​ ​អាត្មា​គ្រាន់តែ​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​
 [​៣៣៨​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​ចាប់​ពាល់​រាងកាយ​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​នូវ​ការ​ចាប់​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​ចាប់​ពាល់​រាងកាយ​ ​មាតុគ្រាម​ ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636780104527699043
ទៅកាន់ទំព័រ៖