ព្រះត្រៃបិដក ភាគ ០២
ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែអាត្មាមិនបានចាប់ពាល់រាងកាយមាតុគ្រាមទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ អាត្មាមិនមែនអង្គុយទេ តែថាអាត្មាឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៩] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាតាមពាក្យចោទនោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិនចាប់ពាល់រាងកាយមាតុគ្រាមទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។បេ។ ភិក្ខុពោលថា អាត្មាមិនមែនដេកទេ តែថាអាត្មាអង្គុយ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។បេ។ អាត្មាមិនមែនដេកទេ តែថាអាត្មាឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៤០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ម្នាក់ឯងអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ
ID: 636780104934572315
ទៅកាន់ទំព័រ៖