ព្រះត្រៃបិដក ភាគ ០២

វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​អង្គុយ​។​បេ​។​ ​អាត្មា​មិនមែន​អង្គុយ​ទេ​ ​តែថា​ ​អាត្មា​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​ដេក​។​បេ​។​ ​ថា​អាត្មា​មិនមែន​អង្គុយ​ទេ​ ​តែថា​អាត្មា​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​ ​ឡើយ​។​
 ​[​៣៤១​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ម្នាក់ឯង​ដេក​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​ដេក​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​ដេក​។​បេ​។​ ​អាត្មា​មិនមែន​ដេក​ទេ​ ​តែថា​ ​អាត្មា​អង្គុយ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​អង្គុយ​។​បេ​។​ ​អាត្មា​មិនមែន​ដេក​ទេ​ ​តែថា​អាត្មា​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​ ​ឡើយ​។​
 ​[​៣៤២​]​ ​ពាក្យ​ថា​ ​អនិយត​ ​គឺ​មិន​ប្រាកដជា​អាបត្តិ​បារាជិក​ ​ឬ​សង្ឃាទិសេស​ ​ឬ​បា​ចិ​ត្តិ​យ​។​
 ​[​៣៤៣​]​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​មិន​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​មិន​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​កិរិយា​អង្គុយ​។​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​មិន​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​មិន​ប្តេជ្ញា​នូវ​អាបត្តិ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636780105626471889
ទៅកាន់ទំព័រ៖