ព្រះត្រៃបិដក ភាគ ០២

វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​ ​ភិក្ខុ​មិន​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​តែ​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​ភិក្ខុ​មិន​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​មិន​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​តែ​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​ភិក្ខុ​មិន​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​តែ​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​មិន​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​ការ​អង្គុយ​។​ ​ភិក្ខុ​មិន​ទទួល​ប្តេជ្ញា​នូវ​កិរិយា​ដើរ​ ​មិន​ប្តេជ្ញា​នូវ​កិរិយា​អង្គុយ​ ​មិន​ប្តេជ្ញា​នូវ​អាបត្តិ​ ​វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​

​អនិយត​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636780106075977599
ទៅកាន់ទំព័រ៖