ព្រះត្រៃបិដក ភាគ ០២
ចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន។ ភិក្ខុណាមួយ តែម្នាក់និងម្នាក់ អង្គុយក្នុងទីកំបាំង លើអាសនៈមានសភាពយ៉ាងនោះ ជាមួយនឹងមាតុគ្រាម មានឧបាសិកាដែលមានវាចាគួរជឿបាន ឃើញភិក្ខុនោះ ហើយចោទដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី បាចិត្តិយក្តី ភិក្ខុទទួលប្តេជ្ញាការអង្គុយ (នោះ) វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិពីរយ៉ាង ចំពោះអាបត្តិណាមួយ គឺសង្ឃាទិសេសក្តី ឬបាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកាដែលមានសំដីគួរជឿបាននោះ ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ សូម្បីធម៌នេះ ក៏ឈ្មោះ អនិយតដែរ។
[៣៤៥] ត្រង់ពាក្យថា អាសនៈដែលគេមិនបានបិទបាំងមែន សេចក្តីថា អាសនៈដែលមិនបិទបាំងដោយជញ្ជាំងក្តី សន្ទះទ្វារក្តី កន្ទេលផែងក្តី ពន្ធព័ទ្ធដោយវាំងននក្តី ដោយដើមឈើក្តី ដោយសសរក្តី ដោយស៊ុមក្តី ឬអាសនៈមិនបានបិទបាំងដោយរបស់ណាមួយ។ ពាក្យថា មិនល្មមធ្វើ (សេវនកិច្ច)បាន គឺភិក្ខុមិនអាចនឹងសេពមេថុនធម្មបាន។ ពាក្យថា តែថាល្មមនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន គឺភិក្ខុអាចនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់បាន។
ID: 636780107104456425
ទៅកាន់ទំព័រ៖