ព្រះត្រៃបិដក ភាគ ០២

 [​៣៤៧​]​ ​ឧបាសិកា​ដែល​មានផល​មក​ហើយ​ ​(​សម្រេច​សោតាបត្តិផល​)​ ​ត្រាស់​ដឹង​សច្ចៈ៤​ ​ស្គាល់​សាសនា​ច្បាស់​ ​ហៅថា​ ​ឧបាសិកា​មានសំដី​គួរ​ជឿ​បាន​។​ ​ស្រី​ដែល​ដល់​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​ព្រះធម៌​ជាទី​ពឹង​ ​ដល់​ព្រះសង្ឃ​ជាទី​ពឹង​ ​ហៅថា​ ​ឧបាសិកា​។​ ​ពាក្យ​ថា​ ​ឃើញ​ ​គឺ​បាន​ប្រទះឃើញ​។​
 [​៣៤៨​]​ ​ឧបាសិកា​ចោទ​ដោយ​អាបត្តិ​ពីរ​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ភិក្ខុ​ក៏​ទទួល​ប្តេជ្ញា​ការ​អង្គុយ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​ពីរ​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ម្យ៉ាងទៀត​ ​ឧបាសិកា​មានសំដី​គួរ​ជឿ​បាន​នោះ​ ​ចោទ​ដោយ​អាបត្តិ​ណា​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​នោះ​ ​ចំពោះ​ភិក្ខុ​នោះ​។​
 ​[​៣៤៩​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​ប៉ះពាល់​កាយ​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ប្តេជ្ញា​ការ​អង្គុយ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​ប៉ះពាល់​កាយ​មាតុគ្រាម​ ​បើ​ភិក្ខុ​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​អង្គុយ​មែន​ ​តែថា​ខ្ញុំ​មិន​ប៉ះពាល់​កាយ​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ចំពោះតែ​ការ​អង្គុយ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636780107854839345
ទៅកាន់ទំព័រ៖