ព្រះត្រៃបិដក ភាគ ០២
បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់អង្គុយនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំអង្គុយមែន តែថាខ្ញុំមិនបាននិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ទេ នោះវិនយធរត្រូវវិនិច្ឆ័យដោយការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរត្រូវវិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរវិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥២] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់ដេកនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យចោទនោះ វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិ។ប។ បើភិក្ខុនោះឆ្លើយថា ខ្ញុំដេកមែន តែថាខ្ញុំមិនបាននិយាយចែចង់ (មាតុគ្រាម)ដោយវាចាអាក្រក់ទេ វិនយធរត្រូវវិនិច្ឆ័យតាមការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរត្រូវវិនិច្ឆ័យតាមការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំឈរ វិនយធរមិនគួរវិនិច្ឆ័យ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
ID: 636780108912349831
ទៅកាន់ទំព័រ៖