ព្រះត្រៃបិដក ភាគ ០២
អាស្រ័យដំណើរនេះ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះទៅសេយ្យសកដ៏មានអាយុថា ម្នាលសេយ្យសក បានឮថាអ្នកឯងព្យាយាមញុំាងទឹកអសុចិឲ្យឃ្លាតចេញដោយដៃមែនឬ។ សេយ្យសកទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលបុរសឥតអំពើ កម្មនុ៎ះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស ហេតុអ្វីបានជាអ្នកឯងព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប មិនមែនដើម្បីគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ មិនមែនដើម្បីសេចក្តីប្រកាន់មាំទេ (ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កាលបើ ធម៌ដែលតថាគតសំដែងហើយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ អ្នកឯងបែរជារិះគិតត្រង់ធម៌នោះ ដើម្បីប្រកបដោយរាគៈទៅវិញ កាលបើធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប អ្នកឯងបែរជារិះគិតដើម្បីគ្រឿងប្រកបវិញ កាលបើធម៌ដែលតថាគត
ID: 636779212678958213
ទៅកាន់ទំព័រ៖