ព្រះត្រៃបិដក ភាគ ០២

ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ហើយ​អេះ​អណ្ឌ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៥១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កំពុង​ដើរទៅ​តាមផ្លូវ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​កំពុង​ដើរទៅ​តាមផ្លូវ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៥២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កំពុង​កាន់​ស្បែក​ខាងចុង​នៃ​អង្គជាត​ធ្វើ​បស្សាវ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​ឲ្យ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636779753794978279
ទៅកាន់ទំព័រ៖