ព្រះត្រៃបិដក ភាគ ០២
អសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងចាប់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៣] សម័យនោះឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៤] សម័យនោះឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ID: 636779754450605779
ទៅកាន់ទំព័រ៖