ព្រះត្រៃបិដក ភាគ ០២

 [​៥៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​សាមណេរ​មួយ​រូប​ថា​ ​នែ​អាវុសោ​សាមណេរ​ ​អ្នក​ចូរ​មកនេះ​ ​ចូរ​កាន់​អង្គជាត​អញ​ចុះ​។​ ​សាមណេរ​នោះ​ ​បាន​កាន់​អង្គជាត​ភិក្ខុ​នោះ​។​ ​អសុចិ​របស់​ភិក្ខុ​នោះ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​
[​៥៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​បាន​ចាប់​អង្គជាត​សាមណេរ​ដែល​កំពុង​ដេកលក់​។​ ​អសុចិ​ភិក្ខុ​នោះ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
[​៥៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ត្បៀត​នូវ​អង្គជាត​ដោយ​ភ្លៅ​ទាំងពីរ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ត្បៀត​នូវ​អង្គជាត​ដោយ​ភ្លៅ​ទាំងពីរ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636779755339996649
ទៅកាន់ទំព័រ៖