ព្រះត្រៃបិដក ភាគ ០២

 [​៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ប្រឹង​មឹតពត់​កាយ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ប្រឹង​មឹតពត់​កាយ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៦២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ត្រេកអរ​ ​សំឡឹង​មើល​អង្គជាត​មាតុគ្រាម​។​ ​អសុចិ​ភិក្ខុ​នោះ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ភិក្ខុ​មិន​គួរ​ត្រេកអរ​ ​សំឡឹង​មើល​អង្គជាត​មាតុគ្រាម​ឡើយ​ ​ភិក្ខុ​ណា​សំឡឹង​មើល​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៦៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ក៏​បញ្ចូល​អង្គជាត​ទៅ​នឹង​ប្រហោង​ដាន​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636779756284000643
ទៅកាន់ទំព័រ៖