ព្រះត្រៃបិដក ភាគ ០២

(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៦៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ដដុស​អង្គជាត​នឹង​កំណាត់ឈើ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៦៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ងូតទឹក​ក្នុង​ទី​ច្រាស​ខ្សែទឹក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ងូតទឹក​ក្នុង​ទី​ច្រាស​ខ្សែទឹក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636779756843822663
ទៅកាន់ទំព័រ៖