ព្រះត្រៃបិដក ភាគ ០២

សំដែង​ហើយ​ ​ដើម្បីឲ្យ​ប្រាសចាក​សេចក្តី​ប្រកាន់​មាំ​ ​អ្នកឯង​បែរជា​រិះគិត​ដើម្បី​ប្រកបដោយ​សេចក្តី​ប្រកាន់​មាំ​វិញ​ ​ម្នាល​មោឃបុរស​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដោយ​បរិយាយ​ដ៏​ច្រើន​ ​(​សុទ្ធតែ​)​ ​ដើម្បី​នឿយណាយ​ចាក​រាគៈ​ ​ដើម្បី​ញាំញី​នូវ​សេចក្តី​ស្រវឹង​ ​ដើម្បី​បន្ទោបង់​នូវ​សេចក្តី​ស្រេក​ ​ដើម្បី​ដក​រំលើង​នូវ​សេចក្តី​អាល័យ​ ​ដើម្បី​កាត់​ផ្តាច់​នូវ​វដ្ត​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​តណ្ហា​ ​ដើម្បីឲ្យ​ប្រាសចាក​រាគៈ​ ​ដើម្បី​កិរិយា​រលត់​ ​ដើម្បី​និព្វាន​ ​(​ដូច្នេះ​)​ ​មិនមែន​ឬ​ ​ម្នាល​មោឃបុរស​ ​កិរិយា​លះបង់​នូវ​កាម​ទាំងឡាយ​ ​តថាគត​បាន​សំដែង​ហើយដោយ​អនេកបរិយាយ​ ​កិរិយា​កំណត់​ដឹង​នូវ​សេចក្តី​សំគាល់​ក្នុង​កាម​ទាំងឡាយ​ ​តថាគត​បាន​សំដែង​ហើយ​ ​កិរិយា​បន្ទោបង់​នូវ​សេចក្តី​ស្រេក​ក្នុង​កាម​ទាំងឡាយ​ ​តថាគត​បាន​សំដែង​ហើយ​ ​កិរិយា​ដក​រំលើង​នូវ​កាមវិតក្ក​ទាំងឡាយ​ ​តថាគត​បាន​សំដែង​ហើយ​ ​កិរិយា​រម្ងាប់​បង់​នូវ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ទាំងឡាយ​ ​តថាគត​បាន​សំដែង​ហើយ​ ​មិនមែន​ឬ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នុ៎ះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​(​នោះ​)​ ​ទេ​ ​មិនមែន​នាំឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ដល់​ជន​ទាំងឡាយ​ដែល​មាន​សេចក្តី​ជ្រះថ្លា​ហើយ​ ​(​នោះ​)​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​របស់​អ្នកឯង​នុ៎ះ​ ​បានតែ​ខាង​នាំ​មិន​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ខ្លះ​ដែល​មិនទាន់​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636779212994316250
ទៅកាន់ទំព័រ៖